សូមស្វាគមន៍ការចូលទស្សនាវិបសាយ
...........

គ្រួសារដ៏កក់ក្តៅ

...........ពាក្យ​....(គ្រួសារ)....​មានន័យថា​សេចក្តីស្រលាញ់....​ឬក៏ភាពកក់កៅ្ត....ហើយសេចក្តីស្រលាញ់....ឬក៏ភាពកក់កៅ្តត្រូវបានគេបែងចែកទៅតាម​គ្រួសារនីមួយៗ។​នៅប្រទេសខាងលិច....ភរិយាយល់ព្រមទទួលនាមត្រកូលខាងស្វាមិរបស់ខ្លួន....ហៅគ្នាថា....(ប៉ាវា)....ឬ(ម៉ាក់វា)រៀងៗខ្លួន។

...........កាលពីអ្នកនៅកេ្មង....អ្នករួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត....អ្នកលេង....ញុំាជាមួយគា្ន....និងធ្វើអ្វីរួមគា្ន​ក្នុងបរិយាកាសមួយដ៏រីករាយបំផុត។
ក្រោយពីការធ្វើការពេញមួយថៃ្ង....ទោះជាពួកគាត់នើយហត់ក្តី....ក៏ពួកគាត់ហាក់ដូចជាមានអារម្មណ៍​ធូរស្រាលច្រើន....ដោយឃើញអ្នកមកជួយទទួលរបស់របរ....ឬអីវ៉ាន់ពីពួកគាត់....និងសាកសួរពីរស្ថានភាពការងាររបស់ពួកគាត់។​ពួកគាត់សប្បាយ....និងត្រែកអរខ្លាំងណាស់....ដែលឃើញកូនប្រុស....កូនស្រីរបស់ពួកគាត់រស់នៅប្រកបដោយសុខមាលភាព។
........សេចក្តីសុខគាប់ប្រសើរនេះហើយដែលគេប្រើពាក្យហៅថា....គ្រួសារដ៏កក់កៅ្ត។​ឥឡូវនេះអ្នកធំហើយ....ហើយក្លាយជា....បងប្រុស....ប្អូនប្រុស....បងស្រី....ប្អូនស្រីទៅហើយ....អ្នកត្រូវចេះស្រលាញ់គ្នា។​អ្នកកឺជាបងប្អូនផ្ទៃតែមួយ....អ្នកមិនត្រូវមើលងាយ....មើលថោកគ្នាទេ....ដូចពាក្យចាស់លោកពោលថា....(កាត់ទឹកមិនដាច់....កាត់សាច់មិនបាន)....ដូចេ្នះអ្នពិតជាអាចកាត់កាលរវាងគ្នាបានឡើយ។....អ្នកមិនត្រូវមានជម្លោះរវាងគា្ន....មិនត្រូវស្មូកំណាញ់....កុំមានចិត្តខឹង....និងមិនត្រូវមានចិត្តចងអាឃាតគ្នាឡើយ។....អ្នកត្រូវចេះជួយទុក្ខធុរៈគ្នា....និងជួយយកអាសាគា្នទៅវិញទៅមក។

........វាជាការអាម៉ាស់ខ្លាំងណាស់....ដែលអ្នកជាបងប្អូននឹងគ្នាត្រូវឈ្លោះប្រកែកគ្នាដោយប្រការណាមួយមនោះ។....បងប្អូនដែលល្អ....មិនត្រូវឈ្លោះប្រកែកគ្នា....ឬប្រខាំគ្នានោះទេ....ហើយត្រូវចេះយល់ពីទឹកចិត្ត....និងក្តីបារម្មណ៍របស់មាតាបិតា។
ចាំបានទេ.....?....កាលពីអ្នកនៅក្មេង....ក្រោយពីពេលអ្នកឈ្លោះប្រកែកគ្នា....អ្នកស្រុះស្រួលនឹងគ្នា....ហើយចាប់ផ្តើមលែងជាមួយគ្នាសាជាថ្មី....អ្នកបំភ្លេចនូវជម្លោះ....ហើយលើកលែងទោសអោយគ្នា។....អ្នកចេះស្រលាញ់គ្នា....និងចាប់ផ្តើមលែងជាមួយគ្នាវិញម្តងទៀតកាលនោះ។....វាជាការប្រសើរដែលរំលឹក....និងសិក្សាអនុស្សាវរីយ៍ពីអតីតកាល។....ប្រសិនបើអ្នកគិតថា....អ្នកធំហើយ....ចូរបំភ្លេចអោយអស់នូវរឿងរ៉ាវពីអតីតកាល។....អ្នកអាចរកអ្នកថ្មី....ហើយថាំទាំងកូន....ប៉ុនែ្តមិនអាចជំនួសបងប្អូនរបស់អ្នកបានឹឡើយ....ព្រោះថា....បងប្អូនគឹបងប្អូន។
កាត់កាលបងប្អូនរបស់អ្នក....មានន័យថា....អ្នកកាត់សាច់ម្តាយរបស់អ្នក។